Ephesians 3

1ហេតុនេះ​ហើយ​ខ្ញុំប៉ូលជាអ្នកទោស​ដោយព្រោះ​ព្រះ​គ្រិស្ដយេស៊ូសម្រាប់អ្នករាល់គ្នា​ដែល​ជាសាសន៍ដទៃ 2អ្នករាល់គ្នាពិតជា​បាន​ហើយអំពី​តួនាទី​មើលការខុសត្រូវដែល​ជា​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ឲ្យ​ខ្ញុំសម្រាប់អ្នករាល់គ្នា 3គឺព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ខ្ញុំស្គាល់អាថ៌កំបាំងតាមរយៈ​ការ​បើកសំដែង​ដូច​ដែល​ខ្ញុំ​បាន​សរសេរដោយសង្ខេប​រួច​ហើយ 4កាលអ្នករាល់គ្នា​អាន​សេចក្ដី​នោះ​អ្នករាល់គ្នា​អាចយល់បានអំពីចំណេះ​របស់​ខ្ញុំចំពោះអាថ៌កំបាំង​របស់​ព្រះ​គ្រិស្ដ 5ដែលមិន​បាន​បង្ហាញ​ឲ្យ​កូនចៅមនុស្សជំនាន់មុនៗស្គាល់ដូចដែល​បាន​បើកសំដែង​ដល់​ពួក​សាវកនិង​ពួក​អ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គ​នា​ពេល​បច្ចុប្បន្ននេះតាមរយៈ​ព្រះ​វិញ្ញាណឡើយ 6តាមរយៈដំណឹងល្អ​ពួក​សាសន៍ដទៃត្រលប់ជាអ្នករួមស្នងមរតក​ជា​អ្នករួម​ក្នុង​រូបកាយ​តែមួយហើយ​ជា​អ្នករួមចំណែក​សេចក្ដី​សន្យានៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 7ហើយខ្ញុំ​បាន​ត្រលប់ជា​អ្នក​បម្រើដំណឹងល្អនេះតាមរយៈអំណោយទាន​ជា​ព្រះ​គុណ​របស់​ព្រះជាម្ចាស់ដែល​បាន​ប្រទាន​ឲ្យ​ខ្ញុំស្របទៅតាមអំណាច​ដ៏​មានអានុភាពរបស់ព្រះអង្គ 8ព្រះអង្គបាន​ប្រទាន​ព្រះ​គុណនេះ​ឲ្យ​ខ្ញុំដែល​ជា​អ្នកតូចតាចបំផុត​នៅក្នុងចំណោម​ពួកបរិសុទ្ធទាំងអស់​ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាសដំណឹងល្អប្រាប់​ពួក​សាសន៍ដទៃអំពី​ភាព​បរិបូរ​របស់​ព្រះ​គ្រិស្ដ​ដែល​វាស់ស្ទង់មិនបាន 9និងឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់​អំពី​អ្វី​ដែល​ជាគម្រោងការអាថ៌កំបាំងដែល​បាន​លាក់ទុកតាំងពីអស់កល្បនៅក្នុងព្រះជាម្ចាស់​ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំងអស់ 10ដើម្បីបង្ហាញ​ឲ្យ​ការគ្រប់គ្រងនិងសិទ្ធិអំណាចទាំងឡាយ​ដែល​នៅស្ថានសួគ៌ស្គាល់ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ដែល​មាន​ជា​ច្រើនយ៉ាងនៅពេលនេះតាមរយៈក្រុមជំនុំ 11ស្របទៅតាមគម្រោងការ​ដ៏​អស់កល្បដែល​ព្រះអង្គ​ធ្វើនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ដែល​ជាព្រះអម្ចាស់​នៃ​យើង 12នៅក្នុងព្រះអង្គ​យើង​មាន​សេចក្ដី​ក្លាហាននិង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដតាមរយៈជំនឿ​លើ​ព្រះអង្គ 13ដូច្នេះសូម​អ្នករាល់គ្នា​កុំរសាយចិត្ដដោយព្រោះតែ​សេចក្ដី​វេទនា​របស់​ខ្ញុំសម្រាប់អ្នករាល់គ្នា​នេះ​ឡើយដ្បិត​គឺ​ជា​សេចក្ដី​រុងរឿង​របស់​អ្នករាល់គ្នា​ទេ។ 14ហេតុនោះហើយ​បានជា​ខ្ញុំ​លុតជង្គង់នៅចំពោះមុខ​ព្រះ​វរ​បិតា 15ដែលគ្រួសារទាំងអស់​ទាំង​នៅស្ថានសួគ៌និងផែនដី​មាន​ឈ្មោះមកពីព្រះអង្គ 16សូមឲ្យ​ព្រះអង្គ​ប្រទាន​ឲ្យ​មនុស្សខាងក្នុង​របស់​អ្នករាល់គ្នារឹងមាំឡើង​ដោយសារ​អំណាចតាមរយៈវិញ្ញាណរបស់ព្រះអង្គស្របទៅតាម​ភាព​បរិបូរនៃសិរីរុងរឿង​របស់​ព្រះអង្គ 17ដើម្បីឲ្យ​ព្រះ​គ្រិស្ដ​គង់នៅ​ក្នុងចិត្ដ​របស់​អ្នករាល់គ្នាតាមរយៈជំនឿ​ហើយ​សូម​ឲ្យ​អ្នករាល់គ្នា​ដែល​ត្រូវ​បាន​ចាក់ឫសនិងចាក់គ្រឹះនៅក្នុង​សេចក្ដី​ស្រលាញ់ 18អាចយល់ច្បាស់ជាមួយ​ពួក​បរិសុទ្ធទាំងអស់អំពីទទឹងបណ្ដោយជម្រៅនិងកម្ពស់ 19ព្រមទាំងស្គាល់​សេចក្ដី​ស្រលាញ់​របស់​ព្រះ​គ្រិស្ដដែលហួសពី​ការ​យល់ដឹងដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពេញរហូតដល់គ្រប់ទាំង​សេចក្ដី​ពោរពេញ​របស់​ព្រះជាម្ចាស់ 20សូមឲ្យ​ព្រះអង្គ​ដែលអាចធ្វើលើសលប់ហួលពី​សេចក្ដី​ទាំងឡាយដែល​យើង​សុំគិតស្របតាមអំណាចដែល​កំពុង​ធ្វើការនៅក្នុងយើង 21បានប្រកប​ដោយ​សិរីរុងរឿងនៅក្នុងក្រុមជំនុំនិងនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូគ្រប់ជំនាន់អស់កល្បជានិច្ចអាម៉ែន
Copyright information for KhmKCB